About

Home / About

វត្តគិរីរតនារាម (ហៅវត្តត្រពាំងក្រហម)

មន្ទីរធម្មការ និងសាសនាខេត្តរតនគិរី សូមបញ្ជាក់ថា វត្តគិរិរតនារាម ហៅវត្តត្រពាំងក្រហម ស្ថិតនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានផ្ដួចផ្ដើមកសាងឡើងនៅក្នុងឆ្នាំ១៩៩១ ដោយពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ និងមានចៅអធិការគ្រប់គ្រងជាបន្តបន្ទាប់មានព្រះនាមដូចខាងក្រោម

ជំនាន់ទី១ ចៅអធិការវត្ត ព្រះនាម ត្រឹក (១១៩១ –  ១១៩៣)
ជំនាន់ទី២ ចៅអធិការវត្ត ព្រះនាម ហែម ប៊ុនធឿន (១៩៩៣ – ១៩៩៩)
ជំនាន់ទី៣ ព្រះចៅអធិការ ព្រះនាម មីុ ឆន (១៩៩៩ – ២០០០)
ជំនាន់ទី៤ ព្រះចៅអធិការ ព្រះនាម សារាយ សំ (២០០០ – ២០០៤)
ជំនាន់ទី៥ ព្រះចៅអធិការ ព្រះនាម ឈិន ទូច (២០០៤ – ២០០៧)
ជំនាន់ទី៦ ព្រះចៅអធិការ ព្រះនាម ព្រំ សារឿន (២០០៧ – ២០១០)
ជំនាន់ទី៧ ព្រះចៅអធិការ ព្រះនាម យ៉ន ភឿន (២០១០ – ២០១៣)
ជំនាន់ទី៨ ព្រះចៅអធិការ ព្រះនាម ធន់ សុភីម (២០១៣ – ២០១៤)
ជំនាន់ទី៩ ព្រះចៅអធិការ ព្រះនាម ថាច់ មួន (២០១៤ – ២០១៥)

ដោយការគ្រប់គ្រង​របស់ព្រះចៅអធិការវត្តមុនៗ មិនបានជាប់លាប់ ទើបនៅក្នុងឆ្នាំ២០១៥ មន្រ្តីសង្ឃខេត្តរតនគិរី បាននិមត្តព្រះភិក្ខុធម្មជោតិបណ្ឌិតោ សេង ប៊ុនធឿន គង់នៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត កាន់ឆាយាលេខ ០១៥.០៣.០៦ អនអជ បួសបាន១៣ព្រះវស្សាមកគង់នៅ នឹងត្រូវតែងតាំងជាព្រះចៅអធិការវត្ត រហូតមកដល់បច្ចុប្បន្ន ។

មន្ទីរធម្មការ និងសាសនាខេត្តរតនគិរី សូមចេញលិខិតបញ្ជាក់នេះជូនសាមីុអង្គជាព្រះចៅអធិការវត្តដើម្បីយកទៅប្រើប្រាស់ តាមការដែលអាចប្រើបាន។

Help Poor People And Children