Visak Bochea

Home / Uncategorized @kh / Visak Bochea

នៅព្រឹកថ្ងៃ ពុធ ១ រោច ខែ អាសាឍ ឆ្នាំ កុរ ឯក ស័ក ព.ស. ២៥៦៣ ត្រូវ នឹង ថ្ងៃ ទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ លោក សេក ហៃ អភិបាលស្រុកកូនមុំ និងភរិយា បានដឹកនាំមន្ត្រីរាជកា ក្រុមយុវជន ទូទាំងស្រុកកូនមុំ ដង្ហែទៀនវស្សា ព្រមជាមួយទេយ្យធម៌ ផ្សេងៗប្រគេនភិក្ខុសង្ឃទាំង ១០ វត្តក្នុងស្រុកកូនមុំ ក្នុងនោះក៏មានបច្ច័យបួនប្រគេន ព្រះសង្ឃ និងជូនយាយជី តាជី ផងដែរ។

ក្នុងនាមជាពុទ្ធបរិស័ទល្អ និងជាថ្នាក់ដឹកនាំស្រុកកូនមុំលោកតែងចូលរួមនិងប្រារព្វពីធីបុណ្យសាសនាធំៗមានដូចជា វិសាខបូជា មាឃបូជា និងបុណ្យចូលព្រះវស្សាជាដេីម។ ល។ ដែលបានបង្ហាញឱ្យនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងស្រុកកូនមុំ៕